khmer eng
  • ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤
    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
    ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និង ការថ្លែងអំណរគុណពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំដែលបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកន្លងមក និង បានណែនាំលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំឱ្យបន្តយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយផ្ដោតលើ ទី១ សេវាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ , ទី២ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់គាំទ្រដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និង ទី៣ ការផ្ដល់យុត្តិធ៌មសង្គម ។
    មុននឹងបញ្ចប់ ឯកឧត្តម បានសំណូមពរសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាស្រុក តាមការកំណត់នៃច្បាប់ឱ្យបានគ្រប់ៗគ្នា ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ